នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួម​កិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគខេត្ត Lang Son

(VOVWORLD) - វាយតម្លៃថា ការរៀបចំផែនការខេត្ត Lang Son បានផ្តល់នូវទស្សនៈ ទស្សនវិស័យ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយជោគជ័យ; ផែនការអភិវឌ្ឍន៍ ដំណោះស្រាយ គោលនយោបាយអនុគ្រោះ និងធនធានដើម្បីអនុវត្តន៍ផែនការនាពេលខាងមុខ។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួម​កិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគខេត្ត Lang Son - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

នារសៀលថ្ងៃទី ២១ ខែមេសា នៅទីក្រុង Lang Son នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចប្រជុំប្រកាសផែនការ និងជំរុញការវិនិយោគខេត្ត Lang Son។ លោកនាយករដ្ឋមន្ត្រីបាន

វាយតម្លៃថា ការរៀបចំផែនការខេត្ត Lang Son បានផ្តល់នូវទស្សនៈ ទស្សនវិស័យ និងគោលដៅអភិវឌ្ឍន៍ ប្រកបដោយជោគជ័យ; ផែនការអភិវឌ្ឍន៍ ដំណោះស្រាយ គោលនយោបាយអនុគ្រោះ និងធនធានដើម្បីអនុវត្តន៍ផែនការនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញនូវភារកិច្ច និងដំណោះស្រាយជាក់លាក់ ដោយសង្កត់ធ្ងន់ថា ខេត្ត Lang Son ត្រូវធានាការអនុវត្តន៍សមកាលកម្មក្នុងការអនុវត្តផែនការស្របតាមផែនការមេថ្នាក់ជាតិ ផែនការតំបន់ ផែនការវិស័យ។ រៀបចំផែនការអនុវត្តផែនការមេថ្នាក់ខេត្តជាបន្ទាន់; កំណត់ខ្លឹមសារសំខាន់ៗ វឌ្ឍនភាព និងធនធានសម្រាប់ការអនុវត្តកម្មវិធី និងគម្រោងនានាក្នុងផែនការមេ។ ទន្ទឹមនឹងនោះ ខេត្តចាំបាច់ត្រូវជំរុញការកែទម្រង់បែបបទរដ្ឋបាល និងកែលម្អបរិយាកាសវិនិយោគអាជីវកម្ម រៀបចំគម្រោង និងវិស័យនានាដើម្បីអំពាវនាវឱ្យមានការវិនិយោគ ស្វាគមន៍អ្នកវិនិយោគ ជាពិសេសវិនិយោគិនធំៗដែលមានសក្តានុពល។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ខេត្ត Lang Son នឹងអភិវឌ្ឍន៍ស្របតាមចក្ខុវិស័យ ការគិត និងនវានុវត្តន៍ដូចបានប្រកាសក្នុងផែនការ ក្លាយទៅជាខេត្តព្រំដែនដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ សង្គមមានស្ថិរភាព ការពារជាតិ សន្តិសុខ និងបរិស្ថានអេកូឡូស៊ីត្រូវបានធានា ហើយជាប៉ូលកំណើនមួយ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃតំបន់ខ្ពង់រាប និងតំបន់ភ្នំភាគខាងជើង។

ក្នុងកិច្ចប្រជុំនេះ ខេត្ត Lang Son បានប្រគល់សេចក្តីសម្រេចចិត្តអនុម័តគោលការវិនិយោគ វិញ្ញាបនបត្រ និងចុះហត្ថលេខាលើអនុស្សរណៈនៃការចុះឈ្មោះវិនិយោគសម្រាប់គម្រោងចំនួន ២៤ ដែលមានទុនវិនិយោគសរុបជាង ៤០ ពាន់ពាន់លានដុង (ជិត ១,៦ លានដុង)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ