ឥណ្ឌូណេស៊ី បានដាក់ពង្រាយកងទ័ព និងប៉ូលិសជាង ១៧ ០០០ នាក់ ដើម្បីការពារវេទិកាទឹកពិភពលោក

(VOVWORLD) - យន្តហោះរបស់កងកម្លាំងអាកាសឥណ្ឌូនេស៊ីមួយចំនួនបានត្រៀមខ្លួនជាស្រេចយាមល្បាត ដើម្បីជម្លៀសប្រតិភូចូលរួម WWF ក្នុងករណីមានគ្រោះធម្មជាតិ ដូចជាភ្នំភ្លើង Agung នៅកោះបាលីផ្ទុះឡើងដោយចៃដន្យ។
ឥណ្ឌូណេស៊ី បានដាក់ពង្រាយកងទ័ព និងប៉ូលិសជាង ១៧ ០០០ នាក់ ដើម្បីការពារវេទិកាទឹកពិភពលោក - ảnh 1ប៉ូលិសឥណ្ឌូណេស៊ីបានដាក់ពង្រាយនៅរដ្ឋធានីហ្សាកាតា។ រូបថត៖ AFP/TTXVN

ឥណ្ឌូណេស៊ីនឹងដាក់ពង្រាយកងទ័ព និងប៉ូលិសជាង ១៧ ០០០នាក់ ដើម្បីការពារវេទិកាទឹកពិភពលោកលើកទី១០ (WWF) ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែឧសភា ក្នុងខេត្តកោះបាលី។ លោកឧត្តមសេនីយ Nugraha Gumilar ប្រមុខមជ្ឈមណ្ឌលព័ត៌មាននៃកងទ័ពជាតិឥណ្ឌូនេស៊ី (TNI) បាននិយាយនាថ្ងៃទី ៣០ ខែមេសាថា TNI គ្រោងនឹងដាក់ពង្រាយកងទ័ពប្រហែល ១២ ០០០ នាក់មកពីកងទ័ពជើងគោក កងទ័ពអាកាស កងទ័ពជើងទឹក ចូលរួមការពារសន្តិសុខ ក៏ដូចជាបំពេញភារកិច្ចសុខាភិបាលក្នុងវេទិកាទឹកពិភពលោក។ លើសពីនេះ យន្តហោះរបស់កងកម្លាំងអាកាសឥណ្ឌូនេស៊ីមួយចំនួនបានត្រៀមខ្លួនជាស្រេចយាមល្បាត ដើម្បីជម្លៀសប្រតិភូចូលរួម WWF ក្នុងករណីមានគ្រោះធម្មជាតិ ដូចជាភ្នំភ្លើង Agung នៅកោះបាលីផ្ទុះឡើងដោយចៃដន្យ។

វិធានការសន្តិសុខនៅ WWF លើកទី ១០ នឹងត្រូវបានអនុវត្តន៍ដូចនៅឯកិច្ចប្រជុំកំពូល G20 នៅកោះបាលីក្នុងឆ្នាំ ២០២២ ជាមួយនឹងជុំការពារទាំង ៣ តាមទិតាំងរៀបចំព្រឹត្តិការណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ