វៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីជាប្រធានក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ

(VOVWORLD) - ក្នុងនាមជាប្រធាន APG វៀតណាមក៏បានព្រាង សំយោគមតិ និងបង្ហាញសេចក្តីថ្លែងការណ៍រួមមួយចំនួនក្នុងនាមក្រុម រួមទាំងសេចក្តីថ្លែងការណ៍រួមលើកដំបូងនៃ APG ទាក់ទងនឹងបញ្ហាជនសាមី ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់រំលឹកខួបលើកទី១០ ខួបនៃសន្និសីទពិភពលោកលើប្រធានបទនេះ។
វៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីជាប្រធានក្រុមអាស៊ី-ប៉ាស៊ីហ្វិកនៅអង្គការសហប្រជាជាតិ - ảnh 1កិច្ចប្រជុំបូកសរុបខែមេសា នៃក្រុមអាស៊ីប៉ាស៊ីហ្វិក។ រូបថត៖ VOV

នាថ្ងៃទី ២៩ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានធ្វើជាប្រធានកិច្ចប្រជុំបូកសរុបមេសា ឆ្នាំ ២០២៤ នៃក្រុមអាស៊ី-ប៉ាស៊ីហ្វិក (APG) ក្នុងនាមជាប្រធានក្រុម។ ចូលរួមកិច្ចប្រជុំនេះ មានតំណាងគណៈប្រតិភូមកពីប្រទេសសមាជិក APG ជាង ៥០ ប្រចាំនៅអង្គការសហប្រជាជាតិ។

ក្នុងរបាយការណ៍បូកសរុប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានពិនិត្យលើការងារដ៏ច្រើនដែលគណៈប្រតិភូវៀតណាមបានដោះស្រាយក្នុងខែមេសា ឆ្នាំ ២០២៤ នៅពេលទទួលបន្ទុកជាប្រធាន APG ជាពិសេសការសម្របសម្រួល ការសំយោគសំណើ និងព័ត៌មានទាក់ទងនឹងបេក្ខភាព និងការបោះឆ្នោតរបស់ប្រទេសសមាជិក រួមទាំងការលើកកម្ពស់ការយល់ស្របសម្រាប់ការតែងតាំងក្រុមចូលកាន់ភ្នាក់ងារ និងមុខតំណែងសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ។ លើសពីនេះ ក្នុងនាមជាប្រធាន APG វៀតណាមក៏បានព្រាង សំយោគមតិ និងបង្ហាញសេចក្តីថ្លែងការណ៍រួមមួយចំនួនក្នុងនាមក្រុម រួមទាំងសេចក្តីថ្លែងការណ៍រួមលើកដំបូងនៃ APG ទាក់ទងនឹងបញ្ហាជនសាមី ក្នុងព្រឹត្តិការណ៍កម្រិតខ្ពស់រំលឹកខួបលើកទី១០ ខួបនៃសន្និសីទពិភពលោកលើប្រធានបទនេះ។

ថ្លែងមតិក្នុងជំនួបនេះ តំណាងប្រទេសជាសមាជិកជាច្រើននៃក្រុមបានវាយតម្លៃខ្ពស់ចំពោះការងារគ្រប់គ្រង និងសម្របសម្រួលរបស់វៀតណាមក្នុងឋានៈជាប្រធាន APG ក្នុងខែមេសា ឆ្នាំ ២០២៤។ នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានប្រគល់តួនាទីជាប្រធានក្រុមជាផ្លូវការដល់តំណាងបេសកកម្មអចិន្ត្រៃយ៍របស់វ៉ានូអាទូប្រចាំអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ