ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី

(VOVWORLD) - ដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាពេលខាងមុខ គឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២ ចាប់តាំងពីសម្តេច ធិបតីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅចុងខែសីហា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បន្តពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី - ảnh 1លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ រូបថត៖ TTXVN

មុនដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ គេហទំព័រព័ត៌មានកម្ពុជា Domrey News បានចុះផ្សាយអត្ថបទមួយរបស់អ្នកប្រាជ្ញ អនុប្រធាននាយកដ្ឋានសិក្សាអាស៊ី-អាហ្រ្វិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា (RAC)។ អត្ថបទបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងសារៈសំខាន់នៃដំណើរកម្សាន្តនេះ ដោយថា ដំណើរទស្សនៈកិច្ចនេះនឹងនាំមកនូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននៃប្រទេសទាំងពីរ។

លោក អ៊ុច លាងបាននិយាយថា ដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមនាពេលខាងមុខ គឺជាដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកទី២ ចាប់តាំងពីសម្តេច ធិបតីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅចុងខែសីហា ឆ្នាំ២០២៣។ នេះជាដំណើរទស្សនៈកិច្ចដ៏មានសារសំខាន់ ក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងល្អរវាងកម្ពុជា និងវៀតណាម ក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ដែលតែងតែត្រូវបានថែរក្សា និងពូនជ្រុំ ទោះបីជាក្នុងបរិបទដែលកម្ពុជា បានផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ថ្មីក៏ដោយ។

អ្នកស្រាវជ្រាវរបស់ RAC បានកត់សម្គាល់ថា ប្រការនេះត្រូវបានបញ្ជាក់នៅមុនដំណើរទស្សនកិច្ចផ្លូវការនាពេលខាងមុខ ហើយបានលើកឡើងពីជំនួបជាន់ខ្ពស់ជាបន្តបន្ទាប់រវាងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំវៀតណាមនៅក្នុងវេទិកាតំបន់ និងអន្តរជាតិនាពេលថ្មីៗនេះ។

បើតាមអ្នកប្រាជ្ញ អ៊ុច លាង តាមរយៈដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពេលខាងមុខ ទំនាក់ទំនងមិត្តភាពប្រពៃណីកម្ពុជា-វៀតណាម នឹងបន្តត្រូវបានពូនជ្រុំនៅថ្នាក់រដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់មជ្ឈដ្ឋានប្រជាជន និងយុវជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ