ធុរកិច្ច​វៀតណាមមានទំនុកចិត្តដោះស្រាយបញ្ហាធ្វើ​ឌីជីថលកំពង់ផែសមុទ្រនៅវៀតណាម

(VOVWORLD) - Logistic ជាផ្នែកសេវាកម្មមុខព្រួញ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសទាំងមូល។ ដើម្បីឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើងនៃទីផ្សារនាវាចរណ៍ក្នុងតំបន់ និងពិភពលោក វៀតណាមបាននិងកំពុងបន្តវិនិយោគលើបច្ចេកវិទ្យាក្នុងផ្នែកសេវាកម្មនេះ។ សហគ្រាសបច្ចេកវិជ្ជាវៀតណាមបាននិងកំពុងត្រួសត្រាយផ្លូវលើវិស័យផ្លាស់ប្តូរឌីជីថល Logistics រួមទាំងការផ្គត់ផ្គង់ដំណោះស្រាយកំពង់ផែសមុទ្រឌីជីថល (Vietnam Smarthub Logistics - VSL) ផងដែរ។
 
បច្ចុប្បន្ន វៀតណាមមានកំពង់ផែកុងតឺន័រចំនួន ១៤៥ ដែលកំពុងដំណើរការក្នុងខេត្តក្រុងចំនួន២៥។ ការតភ្ជាប់រវាងបរិមាណទំនិញចេញនិងចូលកំពង់ផែដែលប្រតិបត្តិការមានទំហំធំ  ប៉ុន្តែដោយសារតែសកម្មភាពទាំងអស់ត្រូវធ្វើដោយដៃ វាបណ្តាលឱ្យមានការលំបាកមួយចំនួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ។
ធុរកិច្ច​វៀតណាមមានទំនុកចិត្តដោះស្រាយបញ្ហាធ្វើ​ឌីជីថលកំពង់ផែសមុទ្រនៅវៀតណាម - ảnh 1ការផ្ទុកកុងតឺន័រនៅកំពង់ផែ Cai Mep - Thi Vai ។ រូបថត៖ Dong Ha/tuoitre.vn
ដំណោះស្រាយ VSL គឺជាដំណើរការនៅក្នុងកំពង់ផែសមុទ្រដែលត្រូវបានធ្វើជាឌីជីថល និងរៀបចំតាមរយៈប្រព័ន្ធអ៊ីនធឺណែត។ ប្រព័ន្ធនេះជួយកែលម្អអន្តរកម្ម និងការស្វែងរកព័ត៌មានរវាងអង្គភាពដែលពាក់ព័ន្ធ។ ជំនួសឱ្យការប្រើប្រាស់កម្មវិធីផ្សេងៗជាច្រើន ដំណោះស្រាយ VSL បានផ្គត់ផ្គងនូវវេទិកាពេញលេញសម្រាប់ដំណើរការកំពង់ផែសមុទ្រទាំងមូល។ លើសពីនេះ ប្រព័ន្ធនេះក៏រួមបញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត(AI) ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការនិងកាត់បន្ថយពេលវេលា។ លោក Tran Kien អគ្គនាយករងក្រុមហ៊ុន Advantech Global Vietnam ជាសហគ្រាសមួយដែលបានកសាងដំណោះស្រាយឌីជីថលសម្រាប់កំពង់ផែសមុទ្រវៀតណាមមានប្រសាសន៍ថា៖ “Advantech បានរៀបចំដំណោះស្រាយសម្រាប់គំរូកំពង់ផែឆ្លាតវៃ រួមទាំងម៉ូឌុលមួយចំនួនដូចជា៖ ការគ្រប់គ្រងកំពង់ផែ ការរៀបចំកុងតឺន័រ ប្រតិបត្តិការស្ទូចទំនិញ ការគ្រប់គ្រងឃ្លាំងស្ទុកទំនិញ ឃ្លាំងក្លាស្សេ កុងតឺន័រ ការធ្វើអាជីវកម្មចំណតកំពង់ផែ ការភ្ជាប់ wifi នៅក្នុងប្រព័ន្ធកំពង់ផែឆ្លាតវៃ។ បច្ចុប្បន្ននេះ កំពង់ផែទាំងអស់បានប្រើប្រាស់កម្មវិធីផ្ទាល់ខ្លួនផ្សេងៗគ្នា ដើរតួជាប្រព័ន្ធជួយធ្វើអាជីវកម្មនិងគ្រប់គ្រងទំនិញកាន់តែងាយស្រួល ជួយអ្នកគ្រប់គគ្រង់ប្រតិបត្តិអាចធ្វើការសម្រេចចិត្តកាន់តែត្រឹមត្រូវ”។
ធុរកិច្ច​វៀតណាមមានទំនុកចិត្តដោះស្រាយបញ្ហាធ្វើ​ឌីជីថលកំពង់ផែសមុទ្រនៅវៀតណាម - ảnh 2នាបច្ចុប្បន្ន ជាមួយនឹងដំណោះស្រាយឌីជីថលនៃកំពង់ផែសមុទ្រ យើងត្រូវតែស្កេនលេខកូដ QR និងផ្ទៀងផ្ទាត់ជាមួយបច្ចេកវិទ្យា AI ក្នុងរយៈពេលត្រឹមតែ ៣ វិនាទី។ រូបថត៖ dientuungdung.vn

ដូចគ្នានេះដែរ ក្រុមហ៊ុន Smarthub Logistics Technology ក៏បានបង្កើតប្រព័ន្ធអេកូឡូស៊ីមួយ ដើម្បីបំពេញតម្រូវការការផ្លាស់ប្តូរឌីជីថលដ៏ទូលំទូលាយនៃស្សាហកម្មកំពង់ផែសមុទ្រ។ ពីមុន ការផ្ទៀងផ្ទាត់កុងតឺន័រតាមច្រកទ្វារដោយផ្ទាល់បានចំណាយពេល ៥-៨ នាទី ប៉ុន្តែនាបច្ចុប្បន្ន ជាមួយនឹងដំណោះស្រាយឌីជីថលនៃកំពង់ផែសមុទ្រ យើងត្រូវតែស្កេនលេខកូដ QR និងផ្ទៀងផ្ទាត់ជាមួយបច្ចេកវិទ្យា AI ក្នុងរយៈពេលត្រឹមតែ ៣ វិនាទី។ លើសពីនេះ ដំណោះស្រាយ VSL ក៏ជួយដោះស្រាយបញ្ហានៃការរក្សានិងស្វែងរកទិន្នន័យប្រកបដោយប្រសិទ្ធភាពផងដែរ។ កាលពីមុន ធុរកិច្ចកំពង់ផែត្រូវរៀបចំឃ្លាំងស្តុកទុកឯកសារ ក្នុងរយៈពេល៥ឆ្នាំតាមបទប្បញ្ញត្តិ ដែលធ្វើឲ្យការស្រង់ឯកសារមានការលំបាក។ បន្ទាប់ពីអនុវត្ត VSL ការរក្សាទុកទិន្នន័យនៅលើកុំព្យូទ័រមេរបស់ធុរកិច្ច ឬ បច្ចេកវិទ្យាពពក មានភាពអំណោយផលជាច្រើន ការចំណាយទាប និងការស្វែងរកភ្លាមៗ។

ធុរកិច្ច​វៀតណាមមានទំនុកចិត្តដោះស្រាយបញ្ហាធ្វើ​ឌីជីថលកំពង់ផែសមុទ្រនៅវៀតណាម - ảnh 3ជាមួយនឹង VSL យើងអាចផ្ទៀងផ្ទាត់ចំនួនកុងតឺន័រដែលចូលទៅកប៉ាល់ដោយប្រើបច្ចេកវិទ្យា AI ។ រូបថត៖ dientuungdung.vn

ប្រព័ន្ធកំពង់ផែសមុទ្រ និងសេវាភស្តុភារដែលជាប់ទាក់ទងនឹងប្រតិបត្តិការកំពង់ផែសមុទ្រតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ នាពេលកន្លងមក សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រត្រូវបានយកចិត្តទុកដាក់វិនិយោគ រួមទាំងការអនុវត្តបច្ចេកវិជ្ជា និងការផ្លាស់ប្តូរឌីជីថលដ៏ខ្លាំងក្លា បានរួមចំណែកបង្កើតភាពម្ចាសការសម្រាប់វៀតណាម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសេដ្ឋកិច្ចពិភពលោក បង្កើនប្រាក់ចំណូល ទាក់ទាញការវិនិយោគបរទេសទៅក្នុងវិស័យភស្តុភារកំពង់ផែសមុទ្រ រួមចំណែកធានាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។ លោក Marcello Piazza នាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនទំនិញ JAS Worldwide បានអត្ថាធិប្បាយថា៖ “វិស័យភស្តុភាររបស់វៀតណាមកំពុងមានការអភិវឌ្ឍន៍យ៉ាងល្អ ទៅតាមសន្ទុះកំណើនសេដ្ឋកិច្ច។ ដូច្នេះហើយ ទីផ្សារភស្តុភាររបស់វៀតណាមមានភាពទាក់ទាញខ្លាំង ដែលធ្វើឲ្យវិនិយោគិនបរទេស រួមទាំងក្រុមហ៊ុនរបស់យើងខ្ញុំ និងក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនទៀតក្នុងវិស័យនេះ មកបណ្តាក់ទុនលើការវិនិយោគ។ សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមស្ថិតនៅក្នុងភាពស្វាហាប់នៃអាជីវកម្មវ័យក្មេងជាច្រើន ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីថ្មោងជាច្រើនដែលវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងពង្រាយហេដ្ឋារចនាសម្ព័ន្ធ។ កត្តាទាំងនេះធ្វើឱ្យអ្នកវិនិយោគបរទេសមានអារម្មណ៍សុវត្ថិភាពនៅពេលវិនិយោគនៅវៀតណាម”។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រដែលមានគុណភាពខ្ពស់ និងប្រើប្រាស់ប្រព័ន្ធកំពង់ផែសមុទ្រប្រកបដោយប្រសិទ្ធភាពត្រូវបានចាត់ទុកថាជាតម្រូវការជាមុនសម្រាប់ការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយជោគជ័យ ជាពិសេសសម្រាប់ប្រទេសដែលមានការនាំចេញខ្លាំង។ នៅប្រទេសវៀតណាម ការធ្វើឌីជីថលនៃកំពង់ផែសមុទ្រគឺជាតម្រូវការជៀសមិនរួចដើម្បីបំពេញតាមតម្រូវការនៃឧស្សាហូបនីយកម្ម និងទំនើបកម្ម។ ការដែលសហគ្រាសបច្ចេកវិទ្យាព័ត៌មានក្នុងស្រុកជាច្រើនផ្តល់ទំនុកចិត្តលើដំណោះស្រាយឌីជីថលសម្រាប់ការគ្រប់គ្រង និងរដ្ឋបាល ការទូទាត់តាមអ៊ីនធឺណិត និងការកសាងប្រព័ន្ធអេកូឡូស៊ីដឹកជញ្ជូនកំពង់ផែសមុទ្រតាមស្មារតីនៃយុទ្ធសាស្ត្រ Make in Vietnam នឹងជួយឱ្យវិស័យសេដ្ឋកិច្ចកំពង់ផែសមុទ្រនៅវៀតណាមអភិវឌ្ឍ និងធ្វើសមាហរណកម្មប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ